ដាច់​ភ្លើង​ក្នុង​សង្កាត់​និរោធ និង​វាល​ស្បូវ បណ្តាល​មក​ពី​សត្វ​កំប្រុក

0

ភ្នំពេញ​៖ ករណី​ដាច់​ចរន្តអគ្គិសនី​ពី​អនុ​ស្ថានីយ​ទី​២ (GS2-F9A) ក្នុង​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២២​នេះ បណ្តាល​មក​ពី​មាន​សត្វ​កំប្រុក​ឡើង​ប៉ះ​ខ្សែបណ្តាញ​តង់ស្យុង​មធ្យម (MV) ដែល​បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​ដែល​មាន​ទីតាំង​ស្ថិត​នៅ​៖ សង្កាត់​និរោធ និង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

ក្រុមការងារ​បច្ចេកទេស​បាន​ធ្វើការ​ប្តូរ​ប្រភព​ផ្គត់ផ្គង់ និង​ភ្ជាប់​ចរន្ត​ជូន​អតិថិជន​ឲ្យ​មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​ឡើង​វិញ​នៅ​វេលា​ម៉ោង​១០:៣០​នាទី​ព្រឹក​៕