ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​ករណី​ឆក់​ទូរស័ព្ទ​ដៃ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​០៦:៤០​នាទី នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៣៥ ផ្លូវ​១១០ ភូមិ​៤ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វត្ត​ភ្នំ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ​ដៃ ខណៈ​កម្លាំង​កំពុងធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន​។

ជនសង្ស័យ​ឈ្មោះ ឡេ​ង ប៉ោ​ឆាយ ហៅ​ទី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះ​លេខ​៥០៥E0 ផ្លូវ​១២៨ ភូមិ​៧ សង្កាត់​ផ្សរ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ