នេះ​ជា​មូលហេតុ បណ្តាល​អោយ​រលំ​ដើមឈើ​ទៅ​លើ​រថយន្ត ៣​គ្រឿង លើ​ភ្នំ​គូលែន

0

សៀមរាប ៖ នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១៤ និង​០០​នាទី​រសៀល មាន​ករណី​រលំ​ឈើ​សង្កត់​រថយន្ដ​ចំនួន ០៣​គ្រឿង នៅ​ចំណុច​ចំណតរថយន្ដ​ទឹកធ្លាក់​ជាន់​ទី​៣ (​ទឹកជ្រោះ​ភ្នំ​គូលែន​) បណ្តាល​មក​ពី​ឬ​ស និង​គល់ឈើ​មាន​សភាព​ពុក​ផុយ (​មុន​រលំ​មាន​ភ្លៀង​បន្តិច មិន​មាន​ខ្យល់​ខ្លាំង​ទេ​) ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ៖ ករណី​នេះ​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ តែ​បាន​បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​ចំនួន ០៣​គ្រឿង (​ធ្ងន់​) ១-​រថយន្ដ Lexus 200T ពណ៌​ក្រហម ស្លាក​លេខ (​ភ្នំពេញ 2AX-1787) ០១​គ្រឿង ខូចខាត​ផ្នែក​ខាងក្រោយ ។ ២-​រថយន្ដ Ford Ranger ពណ៌​ស ស្លាក​លេខ (​ភ្នំពេញ​2AV-3368) ០១​គ្រឿង ខូចខាត​ផ្នែក​ដំបូល​ទាំងស្រុង ដែល​ម្ចាស់​រថយន្ត​ទាំង​២​គ្រឿង​ខាងលើ ឈ្មោះ សុខ លី ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ ទីលំនៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្ដសៀមរាប ។ ៣-​រថយន្ដ Toyota Vigo ពណ៌​ខ្មៅ ស្លាក​លេខ (​សៀមរាប​2C-3176) ខូចខាត​ផ្នែក​ខាង​មុខ ម្ចាស់​រថយន្ដ​ឈ្មោះ អ៊ុ​ន វី​រៈ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ យោធា ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្ដសៀមរាប ។

សមត្ថកិច្ច​បាន​បន្ត​ឱ្យ​ដឹង​ថា ៖ បច្ចុប្បន្ន​បុគ្គលិក​ក្រុមហ៊ុន​កំពុង​កាត់ឈើ​ដើម្បី​យក​រថយន្ដ​ចេញ និង​ខាង​ក្រុមហ៊ុន​បាន​ហៅ​ម្ចាស់​រថយន្ត​ទាំង​០៣​គ្រឿង ទៅ​ដោះស្រាយ​នៅ​កន្លែង​លក់​សំបុត្រ​ខាងក្រោម ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ