ស្លាប់ ២​នាក់ និង​របួសធ្ងន់​ម្នាក់ ព្រោះ​ជិះ​ម៉ូតូ​ធ្លាក់​ផ្លូវ​ទៅ​បុក​នឹង​ដើមឈើ

0

កំពង់ស្ពឺ​៖ នៅ​ថ្ងៃ​ពុធ ទី​១៨ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ០៩ និង ៣០​នាទី នៅ​ផ្លូវ​ក្រាល​កៅស៊ូ​លេខ​៤៦ ត្រង់​ចំណុច​ភូមិ​ថ្មី ឃុំ ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ករណី​ម៉ូតូ​ធ្លាក់​ផ្លូវ​ទៅ​បុក​ដើមឈើ បណ្តាល​ឲ​ស្លាប់ ២​នាក់ និង​រង​របួសធ្ងន់​ម្នាក់ ។

យោង​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ម៉ូតូ​០១​គ្រឿង ម៉ាក ហុង ដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2016 ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1D-9311 ជិះ​គ្នា​បី​នាក់ បើកបរ​ដោយ​ឈ្មោះ ខន សុ​វិបុល ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​រលាំង​សង្កែរ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ អ្នក​ជិះ​ពីក្រោយ​ពី​នាក់ ទី​១- ឈ្មោះ ផ​ន លី​សីហា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​សំណង់ សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ទី​២-​ឈ្មោះ សៀវ សុខ​ជា ភេទ​ប្រុស អាយុ​15​ឆ្នាំ រស់នៅ​ភូមិ​រលាំង​សង្កែ សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បើកបរ​ពី​ទិស​ខាងកើត​ទៅ​លិច បើកបរ​ក្នុង​ល្បឿ​លឿន មក​ដល់​ចំណុច​ខាងលើ បាន​ជ្រុល​ធ្លាក់​ផ្លូវ​ម្ខាង​ទៅ​បុក​ដើមឈើ បណ្តាល​ឲ្យ​ឈ្មោះ ខន សុខ​វិបុល និង ឈ្មោះ ផ​ន លី​សីហា ស្លាប់ នៅ​ពេល​ដឹក​មក​ដល់​មន្ទីរពេទ្យ​ផ្សារ​តា​ឡា​ត់ និង​ឈ្មោះ សៀវ សុខ​ជា រង​របួសធ្ងន់ ។

ចំពោះ​សព​ទាំង​ពីរ​នាក់​ខាងលើ សមត្ថកិច្ច​យើង​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី និង​វត្ថុ​តាង​ក៏​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​វិញ​ផង​ដែរ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ