១​គ្រួសារ ៤​នាក់​ដេក​ស្តូក​កណ្តាលផ្លូវ​!! ក្រោយ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក

0

កោះកុង ៖ មនុស្ស​៤​នាក់​បាន​រង​របួសធ្ងន់​ស្រាល បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍រ​រវាង​រថយន្ត​ម៉ាក Hyundai បុក​ជាមួយ​ម៉ូតូ កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ១១​និង​៣០​នាទី​យប់ នៅ​ចំណុច ភូមិ​ចាំ​យាម យុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង​។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ភាគី​រថយន្ត​ម៉ាក Hyundai ពាក់​ស្លាក​លេខ ភ្នំពេញ 2AW6591 បាន​បុក​ជាមួយនឹង​ម៉ូតូ​ម៉ាក Dream ពាក់​ស្លាក​លេខ កោះកុង 1A-9359 បណ្តាល​អោយ​អ្នក​បើក​ម៉ូតូ​នឹង​អ្នក​រួម​តំណើ​រង​របួសធ្ងុន​ស្រាល​ចំនួន​០៤​នាក់ ។ អ្នក​បើករថយន្ត​ឈ្មោះ ម៉ឺង សុ​វ​ណ្ណា​រឹទ្ធ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​បើករថយន្ត មាន​ទីលំនៅ ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ។ ជន​រង​គ្រោះ​ឈ្មោះ ជឹ​ម ចាន់​ថុ​យ ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ ភូមិ​ចាំ​យាម ស្រុក​មណ្ឌល​សីមា ( រង​របួសធ្ងន់ ) ។
ជន​រង​គ្រោះ​ឈ្មោះ ជន ឃី ភេទ​ស្រី អាយុ ២៧ ឆ្នាំ ( រង​របួសស្រាល ) និង​ក្មេង​ប្រុស ០២ នាក់​ត្រូវជា​កូន​ជន​រង​គ្រោៈ​រង​របួសស្រាល ។

ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ចំណែក​រថយន្ត និង ម៉ូតូ បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ