ជិះ​ម៉ូតូ​ដួល​ហើយ ធ្លាក់​ចូល​ប្រឡាយ​ទឹក​ទៀត​!!

0

កំពង់ស្ពឺ ៖  បុរស​ម្នាក់​បើក​ម៉ូតូ​ដួល​ធ្លាក់​ចូល​ប្រឡាយ​ទឹក បណ្តាល​ស្លាប់ នៅ​យប់​ថ្ងៃ​សៅរ៍ ១៤ កើត ខែ​ពិសាខ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ២២​និង​៣០​នាទី  នៅ​ត្រង់​ចំណុច​លើ​ផ្លូវលំ​ភូមិ​កា​កាប ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច បានអោយ​ដឹង​ថា មាន​ម៉ូតូ ០១ គ្រឿង​ម៉ាក HONDA DREAM C 125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​កំពង់ឆ្នាំង 1A-7456 បើកបរ​ដោយ​ឈ្មោះ រិ​ន សេរី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងរុន ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​លុះ​បើកបរ​មក​ដល់​ចំណុច​ខាងលើ បាន​បើក​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​ទឹក​ខាងត្បូង​ផ្លូវ បណ្តាល​ឲ្យ​ស្លាប់​នៅ​និង​កន្លែង​កើតហេតុ ។

ចំពោះ​សព​ជន​រង​គ្រោះ និង ម៉ូតូ ០១ គ្រឿង បាន​ប្រគល់​ជូន​ទៅ​ក្រុម​គ្រួសារ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ