ភ្នំពេញ៖ នេះបើយោងតាមការបង្ហោះរបស់លោក ឌួង ឆាយ នៅមុននេះបន្តិច អំពីដីកាកោះហៅចំនួន ៣ ដែលក្នុងនោះមានលោក, ម្តាយរបស់លោក និងប្អូនប្រុសរបស់លោក។ ក្នុងនោះលោក ឌួង ឆាយ បានសរសេរថា៖
“មានភ្លើងទើបមានផ្សែង រឿងគេប្តឹងខ្ញុំ និងអ្នកម្តាយនៅក្នុងតុលាការមិនចង់បង្ហោះបញ្ចេញនោះទេពីព្រោះជានិតិវិធីរបស់តុលាការ។ ប៉ុន្តែអ្នកមូួយចំនួនតូចបំផុតនឹងដូចអវិជ្ជាមានពេក។ មិនអោយខ្ញុំជួបកូនៗជាងកន្លះឆ្នាំក៏ខ្ញុំក៏មិនដែលប្តឹងនាងរំលោភសេចក្តីសំរេចរបស់តុលាការ។ ធ្វើដាក់ខ្ញុំទាំងរំលោភបំពានប៉ុន្មានក៏ខ្ញុំមិនដែលប្តឹងសូម្បីតែមួយដង ពីព្រោះមិនដឹងប្តឹងដើម្បីអ្វីហើយបានអីមកវិញ។ បងប្អូនញាតិមិត្តនាំគ្នានិយាយសំរបសំរួលដើម្បីរកសន្តិភពជាមួយនាងអស់លទ្ធភាពហើយ។ ប្តឹងម្តាយខ្ញុំពីបទរំលោភលំនៅដ្ឋានទាំងដែលដីម្តាយខ្ញុំជាអ្នកអោយមានភស្តុតាងទាំងអស់បានដាក់ជូនចូលតុលាការជាពិសេសនាងជាអ្នកហៅក្រុមគ្រួសារខ្ញុំអោយទៅលេងសួរសុខទុក្ខកូនៗ និងចៅៗ។ រាល់ថ្ងៃមិនដឹងថានាងចង់បានអីអោយពិតប្រាកដ។ ខ្ញុំមិនទាន់មានគូអនាគតថាខ្ញុំនឹងចង់ត្រូវគ្នាជាមួយនឹងនាង ដល់ឥលូវខ្ញុំមានគូអនាគតរកបាននារីដ៏ល្អដែលខ្ញុំស្រលាញ់ពេញចិត្តហើយនៅតែតាមប្តឹង។ សូមអោយចប់ដោយសន្តិភាពក៏មិនបានតាមឆ្កឹះ និងរុញនិតិវិធីតុលាការរហូត។ ពូមីងបងប្អូនពិចារណាតាមការគួរ”៕


