លុ​ច​ស៊ី​ស ៤៧០ បុក​ព្រូស​ហើយ​បើក​រត់ ត្រូវ​ម្ចាស់​ព្រូស​ជិះ​កង់​បី​តាម​ឃាត់​រហូត​បាន

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ១០:៣០​នាទី​យប់ ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២២ មាន​ករណី​រថយន្ត​លុ​ច​ស៊ី​ស ៤៧០ មួយ​គ្រឿង​បាន​បើក​បុក​រថយន្ត​ព្រូស​ពីក្រោយ ហើយ​ព្យាយាម​បើក​រត់គេច​ខ្លួន​។ ប៉ុន្តែ​ត្រូវ​ម្ចាស់​រថយន្ត​ព្រូស​ឡើង​ជិះ​កង់​បី ដេញ​តាម​ឃាត់​រហូត​ដល់​ផ្លូវ ៦០​ម៉ែត្រ ទើប​ឃាត់​បាន​។

គួរបញ្ជាក់ថាក្នុងនោះរថយន្តបង្កលុចស៊ីស ៤៧០ ពាក់ស្លាកលេខ ភ្នំពេញ ២L-២១៧៩ ហើយរថយន្តព្រូសពាក់ស្លាកលេខ ភ្នំពេញ ២BJ-៣៩៥៤។ ហេតុការណ៍ដំបូងកើតឡើងនៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម​ កែង​ផ្លូវ​២៩៤​ ក្នុងសង្កាត់​បឹងកេងកង​ទី១​ ខណ្ឌ​បឹងកេងកង​ រាជធានី​ភ្នំពេញ​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សា​ទុក​ដើម្បី​ធ្វើការ​ដោះស្រាយ​៕