មន្ត្រី​ប៉ូ​លី​ស ដែល​ផឹក​ស្រវឹង​បើ​រថយន្ត​បុក​របស​សាលា​ថែទាំ​វេជ្ជសាស្ត្រ ត្រូវ​ផាក់ពិន័យ ៤​សែន​រៀល

0

ភ្នំពេញ ៖ សេចក្តី​បំភ្លឺ​ព័ត៌មាន របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជូន​សាធារណៈជន​ឲ្យ​បាន​ជ្រាប​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​យប់​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​២២:៤៥​នាទី នៅ​ចំណុច​កែង​ផ្លូវ​លេខ​២៧១ លើ​ផ្លូវ​១៨៣ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ភ្លាម សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ក៏​ដូច​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ចុះ​ធ្វើការ​វ៉ាស​វែង និង​នាំ​ខ្លួន​អ្នកបើកបរ​រថយន្ត​ម៉ាក​LAND CRUISER ពាក់​ផ្លា​ក​លេខ ៣៤៥៦MSK​ពណ៌​ស បើកបរ​ក្នុង​ស្ថានភាព​ស្រ​វឹក​ទៅ​បុក​នឹង​របង​សាលា​ថែទាំ​វេជ្ជសាស្ត្រ តែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ​។

ចំពោះ​ករណី​នេះ​គឺជា​រឿង​បុគ្គល ហើយ​មន្ត្រី​រូប​នេះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នាំ​យក​មក​ធ្វេ​ី​ការ​ផាកពិន័យ​តាម​ច្បាប់ ធ្វើ​កិច្ចសន្យា​ណែនាំ​អប់រំ ក៏​ដូច​ជា​ការ​ដាក់​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​ផង​ដែរ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ