សម្តេចតេជោ ហ៊ុន សែន៖ បន្ត​ត្រៀមលក្ខណៈ​ឱ្យ​បាន​ពេញលេញ ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម ឆ្នាំ ២០២៣

0

ភ្នំពេញ​៖ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់អោយបន្ត​ត្រៀមលក្ខណៈ​ឱ្យ​បាន​ពេញលេញ ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម ឆ្នាំ ២០២៣ ដោយ​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​អភិវឌ្ឍ​សមាគម​កីឡា​មហាជន សហព័ន្ធ​-​កីឡា បំប៉ន និង​ហ្វឹក​ហាក់​កីឡាករ​ជម្រើសជាតិ និង​កីឡាករ​ថ្នាល​ឱ្យ​បាន​ដិត​ដល់ ជំរុញ​សកម្មភាព​អប់រំ​កាយ​និង​កីឡា​នៅ​តាម​គ្រឹះស្ថានសិក្សា​ឱ្យ​បាន​ផុសផុល៕

ប្រភព​៖ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា