នេះ​ហើយ​ជា​លទ្ធផល ពូកែ​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ

0

ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​ការ​ណែនាំ និង​បទបញ្ជា​ជា​ប្រចាំ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​០០ និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​ធ្វើការ​បង្ក្រាប​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ ចំនួន​០៣​នាក់ នៅ​ចំណុច​មុខ​ធនាគារ​កា​ណា​ឌី​យ៉ា ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

មន្ត្រី​នគរបាល​ខណ្ឌមានជ័យ បាន​ឲ្យ​ដឹង​ថា ៖ ក្មេង​ទំនើង​ចំនួន​០៣​នាក់​៖ ១- ឈ្មោះ វន វី​រៈ ភេទ ប្រុស​, ២-​ឈ្មោះ សួន ណា​រ៉េ​ត ភេទ ប្រុស​, ៣- ឈ្មោះ គ​ន្ធា ចាន់​ថេ​ណា ភេទ ប្រុស ។

វត្ថុ​តាំង​ចាប់​យក​៖ ម៉ូតូ​ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ។

ក្រោយ​ពី​សមត្ថកិច្ច​បាន​ធ្វើ ការ​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា ព្រមទាំង​ឲ្យ​អាណាព្យាបាល​យក​ទៅ​អប់រំ​បន្ត បន្ទាប់​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ក្មេង​ទំនើង​ខាងលើ និង​ប្រគល់​ម៉ូតូ​ឲ្យ​វិញ​ប្រ​លប់​ទៅ​ផ្ទះ​វិញ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ