ឧត្តរមានជ័យ ៖ ជនត្រូវចោទទាំង ៣នាក់ ដែលបានរំលោភ និងសម្លាប់ ប្រព្រឹត្តនៅចំណុចមាត់អូរ ផ្លូវលេខ១១ ភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ ត្រូវបានលោក យិន វិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្តរមានជ័យ សម្រេចឃុំខ្លួនបណ្តោះអាសន្ន ដោយជននេះត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទឃាតកម្មដោយមានអំពើឃោរឃៅ និងអំពើរំលោភសេពសន្ថវៈ និងត្រូវផ្ដន្ទាទោសតាមបទបញ្ញត្តិមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ