បាត់ដំបង ៖ នៅថ្ងៃព្រហស្បត្តិ៍ ១៣កើត ខែ ចេត្រឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសាឆ្នាំ២០២២ វេលាម៉ោង៧និង១០នាទីព្រឹក នៅចំណុចក្រុមទី ៤២ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានករណីឆក់យកទូរស័ព្ទដៃមួយករណីបានកើតឡើង ដែលមានជនរងគ្រោះឈ្មោះ ហាន ម្លិះ ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានរាយការណ៍ប្តឹងសមត្ថកិច្ចនគរបាល ហើយអនុវត្តតាមយោបល់ ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹង យោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចាត់វិធានការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លី សុផាត ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងដកហូត វត្ថុតតាងមានទូរស័ព្ទដៃម៉ាកអូប៉ូ oppo ព៌ណក្រហមជារបស់ជនរងគ្រោះ ។
ករណីនេះ នគរបាលក្រុងបានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តបន្ត តាមនីតិវិធីច្បាប់ ។ រីឯទូរស័ព្ទដៃបានធ្វើការប្រគល់ជូនម្ចាស់វិញហើយ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ