លោកយាយ​អាយុ ១១៨​ឆ្នាំ ទទួល​បានការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩

0

មណ្ឌល​គី​រី​៖ ក្រោយ​ពី​ទទួល​ព័​ត៍​មាន​ថា​មាន​លោកយាយ​ម្នាក់​អាយុ​១១៨​ឆ្នាំ នៅ​ខេត្តឧត្តរមានជ័យ ចង់​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ពី​ស្ថានីយ៍ទូរទស្សន៍​បាយ័ន BTV លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស (​គ​.​វ​.​ក​-១៩) បាន​ចាត់ចែង​ធ្វេ​ី​ការ​ស្វែងរក​លោកយាយ​នៅ​ខេត្តឧត្តរមានជ័យ តែ​មាន​ព័​ត៍​មាន​ថា​លោកយាយ​ធ្វេ​ី​ដំណេ​ី​រ​ទៅរ​សល​នៅ​ខេត្តក្រចេះ ហេ​ី​យ​ក៏​តាម​ស្វែងរក​លោកយាយ​បន្ត​ទៀត ទី​បញ្ចប់ ក្រុម​គ្រូពេទ្យ​ខេត្តក្រចេះ បាន​រក​គាត់​ឃេ​ី​ញ​នៅ​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី ដោយ​លោកយាយ​បាន​ទៅ​រស់នៅ​ជាមួយ​កូន​ទីនោះ​។ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១០ ខែមេសា ឆ្នាំ​២០២២ ក្រុម​គ្រូពេទ្យ​ខេត្ត​មណ្ឌល​គី​រី ក៏​បាន​ស្ពាយ​យក​វ៉ាក់សាំង​កូ​វី​ដ​-១៩ ទៅ​ចាក់​ជូន​លោកយាយ​តាម​បំណងប្រាថ្នា​របស់​លោកយាយ​រួចរាល់​ហេ​ី​យ​ដែរ​។

លោក​ជំទាវ​រដ្ឋលេខាធិការ​សូម​សំដែង​អំណរ​សាទរ​ជូន​លោកយាយ និង​សូម​គោរព​ជូនពរ​លោកយាយ សូម​លោកយាយ​មាន​សុខភាព​ល្អ ទទួល​បាន​ពរ​ជ័យ​សិរី​សួស្តី សេចក្តីសុខ​ច​ម្រេ​ី​ន ពី​ទេវត្តា​ឆ្នាំ​ថ្មី និង​ចៀស​ផុត​ពី​ជំងឺ​ដ​ង្កា​ត់​ផ្សេង​ៗ ជា​ពិសេស​ចៀស​ផុត​ពី​ជំងឺ​កូ​វី​ដ​-១៩​។ លោក​ជំទាវ ឱ វណ្ណ​ឌី​ន ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត និង​សូម​សំដែង​នូវ​ការ​កោត​សរសេ​ី​រ​ដល់​ក្រុម​គ្រូពេទ្យ​ទាំង​នៅ​ខេត្តឧត្តរមានជ័យ ខេត្តក្រចេះ និង​ខេត្ត​មណ្ឌល​គី​រី ដែល​បាន​ខិតខំ​ស្វែងរក​លោកយាយ​បាន​ឃេ​ី​ញ ហេ​ី​យ​ផ្តល់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​គាត់​បាន​រួចរាល់​។ សូម​ក្រុម​គ្រូពេទ្យ​ទាំងអស់​ទទួល​បាន​នូវ​ពុទ្ធិ​ពរ​ទាំង​៥​ប្រការ​គឺ​អាយុ វណ្ណ​: សុខ​: ពល​: និង​ប​ដិ​ភាន​: កុំបី​ឃ្លៀងឃ្លាត​ឡេ​ី​យ​៕

No photo description available.No photo description available.

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា