ឃាត់​ម៉ូតូ​កែ​ឆ្នៃ​បំពង​ស៊ី​ម៉ាំង​ប្រែ​ន​ខុស​បច្ចេកទេស ចំនួន​០៥​គ្រឿង

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៧:០០​នាទី ដោយ​អនុវត្ត​តាម​ការ​ណែនាំ និង​បទបញ្ជា​ជា​ប្រចាំ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ធ្វើការ​បង្ក្រាប និង​ឃាត់​ម៉ូតូ​កែ​ឆ្នៃ​បំពង​ស៊ី​ម៉ាំង​ប្រែ​ន​ខុស​បច្ចេកទេស ចំនួន​០៥​គ្រឿង (​ម៉ូតូ​ធំ ចំនួន​០៤​គ្រឿង និង​ម៉ូតូ​តូច ចំនួន​០១​គ្រឿង​) ដែល​ធ្វើ​ឲ្យ​មាន​សម្លេង​ខ្លាំង រំខាន​ដល់​អ្នក​ដទៃ នៅ​ចំណុច​ភូមិ​ទី​១ ក្នុង​តំបន់​បឹង​កក់​ក្បែរ​កន្លែង​វាយ​កូន​ហ្គោ​ល សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​បាន​ធ្វើការ​ណែនាំ​អប់រំ ធ្វើ​កិច្ចសន្យា និង​ផាកពិន័យ​តាម​ច្បាប់ ហើយ​តម្រូវ​ឲ្យ​ម្ចាស់​ម៉ូតូ​យក​របស់​ដើម មក​ប្តូរ​នៅ​មុខ​សមត្ថកិច្ច ទើប​ប្រគល់​ម៉ូតូ​ឲ្យ​វិញ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ