ជនជាតិ​ចិន​ម្នាក់​លង់ទឹក​ស្លាប់​នៅ​កោះកុង

0

កោះកុង ៖ ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៤​និ​១៥​នាទី កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរី​សាគរ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កោះ​ស្ដេច សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ឃុំ និង​បុគ្គលិក​ក្រម​ហ៊ុន​យូ​ញៀន បាន​ធ្វើការ​ស្វែងរក​ឃើញ​សាកសព​ជនជាតិ​ចិន ឈ្មោះ​PAN DAO FEI ដែល​បាន​ចុះ​ហែល​ទឹកសមុទ្រ​លេង​បាត់​ខ្លួន កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៩​និង​១០​នាទី នៅ​ចំណុច​ពយ​ស្ងា​វ ស្ថិត​ក្នុងភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្ដេច ស្រុក​គិរី​សាគរ ខេត្តកោះកុង ។

សាកសព​កម្លាំង​ជំនាញ និង​ពេទ្យ​មណ្ឌល​សុខភាព​គិរី​សាគរ អាជ្ញាធរ​ឃុំ​ធ្វើការ​ពិនិត្យ​ឃើញ​ថា សព​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​សព​ត្រូវ​ក្រម​ហ៊ុន​ធ្វើការ​បញ្ជូន​ទៅ​ភ្នំពេញ តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា​រង​ចាំ​សាច់ញ្ញាតិ​មក​ទទួលយក​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ