មិនមែន​រំលោភ​សម្លាប់​នោះ​ទេ ប៉ុន្តែ​ជា​ករណី​គំនុំ​ច្រើន​ជាង

0

បន្ទាយ​មាន​ជ័យ ៖ នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​៩ និង​១៥​នាទី​យប់ បន្ទាប់​ពី​ទទួល​ដំណឹង​ពី​អ្នកគ្រូ​ថា ក្មេង​ស្រី​ម្នាក់​ដែល​បាន​បាត់​ខ្លួន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សព​ក្នុង​ដី​ឡូ​ត៏​មួយ​កន្លែង​ចំងាយ​ពី​ផ្ទះ​សព​រង​គ្រោះ​ប្រមាណ ២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ទំនប់​ក​៥ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

មន្ត្រី​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា ៖ សព​ក្មេង​រង​គ្រោះ​មានឈ្មោះ​លួត លី​ហ្សា ហៅ ក​ន្ទ្រី​ត អាយុ​៨​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​២ នៃ​សាលា​បឋម​សិក្សា​ទំនប់​ក​៥ ។ ឪពុក​មានឈ្មោះ សំ សាន្ត អាយុ​៣១​ឆ្នាំ ម្តាយ​ឈ្មោះ យាន ខេមរា អាយុ​៣២​ឆ្នាំ ។ គ្រួសា​នេះ​មានកូន​ស្រី​ចំនួន ២​នាក់ ហើយ​ក្មេង​ស្រី ដែល​រង​គ្រោះជា​កូនច្បង ។

យោង​តាម​ម្ដាយ​ក្មេង​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា ៖ កូនស្រី​របស់​គាត់​មិនដឹង​បាត់​ខ្លួន​តាំងពី​ម៉ោង​ប៉ុន្មាន​ឡើយ ដោយ​ដឹង​ត្រឹម​ថា​កូន​បាន​ចេញពីផ្ទះ​មុន​ម៉ោង ៧​ព្រឹក ទៅ​សាលារៀន ដូច​សព្វដង ។ លុះ​ម៉ោងជាង​១១​ថ្ងៃ មិនឃើញ​កូន​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​បាន​សួរ​គ្រូ ស្រាប់តែ​អ្នកគ្រូ​ប្រចាំ​ថ្នាក់ បាន​ប្រាប់​ថា ថ្ងៃនេះ​មិនឃើញ កូន​របស់​គាត់​ទៅ​រៀន​ទេ ទើប​ធ្វើ​ឲ្យ​មាន​គាត់​ភ្ញាក់ផ្អើល​ឆោឡោ​បាត់​កូន​តែ​ម្តង ។

ក្រោយមក​បាន​រាយការណ៍​ដល់​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មាន កម្លាំង​អាវុធហត្ថ នគរបាល​រដ្ឋបាល នគរបាល​ការពារ​ព្រំដែន កម្លាំងយោធា និង អ្នក​ភូមិ អ្នកស្រុក កំពុង​តាម​ស្វែងរក បាន​ប្រទះ​ឃើញ​កាបូប​សៀវភៅ​បោះ​ចូល​ក្នុង​ព្រៃ​កន្ទ្រាំ​ង​ខេត្ត គេ​សង្ស័យ​ថា អាច​ជា​ស្នាដៃ​របស់​ជន​ណា​ម្នាក់ ព្រោះ​ក្នុង​កាបូប​នោះ​មាន​ទាំង​ស្បែកជើង​ក្មេង​ស្រី ឯ​សៀវភៅ ក៏​ឃើញ កាត់​ដាច់​ជា​២ កំណាត់ រីឯ​ដប​ទឹក និង​សៀវភៅ មាន​ជាប់​ស្មៅ​ផង​ដែរ ។ ក្រោយ​ពី​ស្វែងរក​មាន​ភាព​ស្ងប់ស្ងាត់​រហូត​ដល់​ម៉ោង​ជិត​១០​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​មាន​បុរស​ម្នាក់​ប្រទះ​ឃើញ​នៅ​ក្នុង​ដី​ឡូ​ត៏​មួយ​កន្លែង​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​ជាង ២០០​ម៉ែត្រ បង្ក​ភ្ញាក់ផ្អើល​តែ​ម្ដង ។

សមត្ថកិច្ច បន្ត​ឲ្យ​ដឹង​ថា ៖ ក្រោយ​រក​ឃើញ​សព​រង​គ្រោះ​នៅ​ន្លែ​ង​កើតហេតុ មាន​កម្លាំង​យាមកាម​មិន​ឲ្យ​មាន​អ្នក​ទៅ​ក្បែរ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២២ បាន​បង្កើត​ជា​គណៈកម្មការ​ចម្រុះ​ដើម្បី​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​សាកសព ។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា ៖ ករណី​ស្លាប់​ក្មេង​ស្រី​នេះ អាច​ជា​ករណី​ឃាតកម្ម (​គុំនំ​) ព្រោះ​បន្ទាប់​ពី​គណៈ​ក​ម្មា​ការ​ត្រួតពិនិត្យ ឃើញ​មាន​ស្នាម​បែក​នៅ​ផ្ទៃមុខ​សង្ស័យ​វាយ​នឹង​ដុំ​ថ្ម មើល​ស្ទើរតែ​មិន​យល់ ហើយ​ប្រដាប់​ភេទ​ក៏​មិន​មាន​ស្លាកស្នាម​អ្វី ចំណែក​ចិញ្ចៀន និង​ក្រវិល​នៅ​នឹង​ខ្លួន​មិន​មាន​បាត់បង់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ