អាជ្ញា​ចុះ​ពិនិត្យ​ទីតាំង​មួយ​កន្លែង ក្រោយ​ទទួល​ព័ត៌មាន​ថា​លួច​បើក​ល្បែងស៊ីសង (​អន​ឡាញ​)

0

ភ្នំពេញ​៖ បន្ទាប់​ពី​បានឃើញ​សារព័ត៌មាន​មួយ​ចុះ​ផ្សាយ​ព័ត៌មាន​ថា​មាន “​ទីតាំង​ហាង​អ៊ី​ន​ធឺ​ណែ​ត​មួយ​កន្លែង​បើក​ល្បែងស៊ីសង (​អន​ឡាញ​) ស្ថិត​នៅ​ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​” នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២២ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​ហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ផ្តល់​ព័ត៌មាន​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្លាង ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​ដល់ទី​តាំង ដោយ​បាន​ធ្វេ​ី​ការ​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ទីតាំង ដើម្បី​បញ្ឈប់​សកម្មភាព​នេះ​ផង​ដែរ​៕

ប្រភព​៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ