នៅ​តែ​រក​ឃើញ​ទីតាំង​លក់​សាំង​មិន​គ្រប់​លី​ត្រ ជា​បន្តបន្ទាប់​!!

0

ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២​មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និង​ខេត្តកណ្ដាល​បាន​បញ្ជាក់​ថា​ដេប៉ូ​ប្រេងឥន្ធនៈ​តែ ២​ទីតាំង​ប៉ុណ្ណោះ​ដែល​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ថា​មិន​មាន​អនុលោម​ភាព ក្នុង​ចំណោម​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ២៤​ទីតាំង​ដែល​បាន​ចុះ​ត្រួតពិនិត្យ​ក្នុង​ដើម​ស​ប្ដា​ហ៍​នេះ​។ គោលបំណង​គឺ​ដើម្បី​បន្ត​ការពារ​សិទ្ធិ​របស់​អ្នក​ប្រើប្រាស់ និង​ទប់ស្កាត់​អំពើ​មិន​សុចរិត​ក្នុង​វិស័យ​មួយ​នេះ​ផង​ដែរ​។ សូម​បញ្ជាក់​ថា ដេប៉ូ​ប្រេងឥន្ធនៈ​ដែល​មិន​មាន​អនុលោម​ភាព​ត្រូវ​បាន​មន្ត្រី​ជំនាញ​ពិន័យ​ទៅ​តាម​នីតិវិធី​ផង​ដែរ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF