បុក​ម៉ូតូ​ហើយ​បើក​រត់ ចុង​ក្រោយ​បុក​ចូល​ផ្ទះ​បោក​អ៊ុត​មួយទៀត

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ៩​យប់ ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ន​ចំនុច​បណ្ដោយ​ផ្លូវ​បេតុង សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​បង្ក​ម៉ាក Lexus ពណ៌​ខ្មៅ ពាក​ស្លាក​លេខ ភ្នំពេញ 2I-6665 បាន​បើក​បុក​ម៉ូតូ ហើយ​បន្ត​បើក​រត់​រហូត​បុក​ចូល​ផ្ទះ​បោក​អ៊ុត​មួយ​កន្លែង​បណ្តាល​អោយ​រង​ការ​ខូចខាត​៕