អាជ្ញាធរ​ខណ្ឌដូនពេញ ចុះ​បង្ក្រាប់​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ចំនួន ២​កន្លែង

0

ភ្នំពេញ​៖ ដោយ​ទទួល​បាន​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ខណ្ឌ​អំពី​កា​លប​លួច​បើក​ល្បែ​ក​ស៊ីសង​ខុសច្បាប់ ក្នុង ក្នុង​មូលដ្ឋាន​ខណ្ឌ នៅ​ល្ងាច ថ្ងៃអាទិត្យ ៤ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រី​ស័ក ពស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២ វេ​លា​ម៉ោង ០៣:៣០​នាទី។

លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​ចាត់ អោយ​លោក នី សា​មិត្ត ប្រធាន​ការិយាល័យ​សាធារណៈ និង សណ្តាប់ធ្នាប់​ខណ្ឌ ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​បង្ក្រាប​ល្បែងស៊ីសង​សុខ​ច្បាប់ តាម​ប្រព័ន្ធ​អ៉ី​ន​ធើ​ណេ​ត បាន​ចំនួន​០២​ទីតាំង ទីតាំង​ទី​១ ផ្ទះ​លេខ​៦៣ ផ្លូវ​លេខ​៥៣ និង​ទីតាំង​ទី​២ ផ្ទះ​លេខ​៦៩ ផ្លូវ​លេខ​៥៣ ជា​លទ្ធផល​ពិនិត្យ​ឃើញ​ថា ទីតាំង​ខាងលើ​នេះ​ពិ​ជា​បាន​បើក​ល្បែ​ក​ស៊ីសង​ខុសច្បាប់ តាម​ប្រព័ន្ធ​Online ដូច​សេចក្ដីរាយការណ៍ ប្រាកដ​មែន។

ក្រុមការងារ​សម្រេច ធ្វើការ​ដកហូត​សម្ភារៈ រួម​មាន​កុំព្យូទ័រ ទូរទស្សន៍ និង សំភារៈ​មួយ​ចំនួន​ទៀត​ដែរ បម្រើ​អោយ​ការ​ប្រព្រឹត្ត​ល្បែងស៊ីសង យក​ទៅ​រក្សា​ទុក នៅ​រដ្ឋបាល​ខណ្ឌដូនពេញ ចំពោះ​មនុស្ស​ចំនួន​១៧​នាក់ បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាល ផ្សារ​ថ្មី​ទី​១ ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់​៕

ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ