រក​ឃើញ​កន្លែង​លក់​សាំង ១០​ទីតាំង​!! លក់​មិន​គ្រប់​លី​ត្រ ស្រប​ពេល​សាំង​ទើប​តែង​ឡើងថ្លៃ

0

ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២២ មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តសៀមរាប និង​ខេត្តបាត់ដំបង បន្ត​ប្រតិបត្តិការ​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​/​ដេប៉ូ ដើម្បី​ស្វែ​ករក​ភាព​មិន​អនុលោម​ណាមួយ​ក្នុង​វិស័យ​មួយ​នេះ និង​ដើម្បី​ការពារ​ផលប្រយោជន៍​អ្នក​ប្រើប្រាស់ ក៏​ដូច​ជា​ទប់ស្កាត់​អំពើ​មិន​ស្មោះត្រង់​ពី​សំណាក់​ម្ចាស់​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ពី​ការ​កេងប្រវ័ញ្ច​ដោយ​ចេតនា​និង​អ​ចេតនា​ពី​អតិថិជន​ដែល​ជា​អ្នក​ប្រើប្រាស់​។

តាម​លទ្ធផល​ឃើញ​ថា​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ១០​ទីតាំង​ត្រូវ​បាន​មន្ត្រី​ជំនាញ​រក​ឃើញ​មិន​មាន​អនុលោម​ភាព ក្នុង​ចំណោម ២១​ទីតាំង​ដែល​បាន​ត្រួតពិនិត្យ និង​ចាត់វិធានការ​ពិន័យ​អន្តរការណ៍​ទៅ​តាម​នីតិវិធី​ផង​ដែរ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF