រថយន្ត ៣​គ្រឿង​បុក​ប​ន្ទុ​យ​គ្នា សំណាង​មិន​បង្ក​អោយ​មាន​អ្នក​របួស

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ​៨​យប់ ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២២​កន្លង​ទៅ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើង​ឡើង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដោយ​រថយន្ត ៣​គ្រឿង​បាន​បុក​បន្តកន្ទុយ​គ្នា​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​ទាំង ៣​គ្រឿង​ដែល​បុក​បន្តកន្ទុយ​គ្នា​នោះ​រួម​មាន រថយន្ត​ម៉ាក ហ៊ី​យី​ន​ដាយ ពាក​ស្លាក​លេខ ត្បូងឃ្មុំ 2A-1354, រថយន្ត​ម៉ាក Mazda ពាក​ស្លាក​លេខ ភ្នំពេញ 2AS-2885 និង​ចុង​ក្រោយ​ម៉ាក Highlander ពាក​ស្លាក​លេខ ភ្នំពេញ 2AV-0367​។ ក្រោយ​កេ​ី​ត​ហេតុ​ភាគី​ទាំង​សងខាង​យល់ព្រម​បញ្ចប់រឿង​នៅ​កន្លែង​កេ​ី​ត​ហេតុតែ​ម្តង​៕