លម្អិត​ករណី​អគ្គី​ភ័យ​ឆាបឆេះ​សណ្ឋាគារ យូ​អេ​ង

0

ភ្នំពេញ​៖ នៅ​វេលា​ម៉ោង ០១​និង​១១ នាទី​រសៀល ថ្ងៃ​សុក្រ ២​រោច ខែមាឃ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២ មាន​ករណី​អគ្គី​ភ័យ​មួយ​កន្លែង​បាន​កើតឡើង​នៅ​ចំណុច​សណ្ឋាគារ យូ​អេ​ង ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ព្រែក​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

+ ម្ចាស់​ទីតាំង​ឈ្មោះ​: យូ អេ​ង ភេទ ស្រី អាយុ ៧៤ ឆ្នាំ ។
+ មុខរបរ​: ម្ចាស់​សណ្ឋាគារ ។
+ មូលហេតុ​: បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី ។
+ ប្រភេទ​សំណង់​: ថ្ម​ទំហំ ១៦​ម៉ែត្រ​x ០៨​ម៉ែត្រ ។
+ ខូចខាត​សម្ភារៈ បណ្ដាល​ឲ្យ​ឆេះ​ខូចខាត​បន្ទប់​ស្ទី​ម​អស់ទាំង​ស្រុង និង​ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡេ​ី​យ ។
– ស្លាប់​មនុស្ស : គ្មាន ។
– របួស​មនុស្ស​: គ្មាន ។
+ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​បាន​ប្រេ​ី​ប្រាស់​រថយន្ត​របស់​ការិយាល័យ​អគ្គិភ័យ : ចំនួន ០៣ គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់ ០៣ រថយន្ត ស្មើរ​នឹង ១៨​ម៉ែត្រគូប ។
– ពន្លត់​ចប់ : នៅ​វេលា​ម៉ោង ០២​និង​០០ នាទី​រសៀល នា​ថ្ងៃខែ​ឆ្នាំ​ដដែល៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ