នៅថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំង ត្រូវបានរកឃើញថា មានភាពមិនអនុលោម ក្នុងប្រតិបត្តិការត្រួតពិនិត្យរបស់មន្ត្រីស៊ើបអង្កេត ក.ប.ប. លើស្ថានីយ/ដេប៉ូសរុបចំនួន២៤ ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ស្រុកត្រាំកក់ ខេត្តតាកែវ និងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ បន្ទាប់ពីការត្រួតពិនិត្យនិងបានរកឃើញកំហុសឆ្គង ម្ចាស់ដេប៉ូប្រេងឥន្ធនៈខាងលើបានទទួលស្គាល់នូវកំហុសរបស់ខ្លួន ដោយបានធ្វើកិច្ចសន្យាកែតម្រូវ និងព្រមទទួលពិន័យអន្តរការណ៍ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF