សិស្ស​ម្នាក់​ជិះ​ម៉ូតូ បុក​គ្រឿងចក្រ​ធ្វើ​ផ្លូវ​ពីក្រោយ​បណ្តាល​អោយ​ស្លាប់

0

ព្រះ​សីហ​នុ​៖ យុវជន​សិស្សសាលា​ម្នាក់​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ជិះ​ម៉ូតូ​បុក​ពីក្រោយ​គ្រឿងចក្រ​ធ្វើ​ផ្លូវ នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ វេលា​ម៉ោង ០៥:៣០​នាទី​ព្រឹក តាម​ផ្លូវ​ទៅ​ទំនប់​រលក​ក្នុង ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

សមត្ថកិច្ច​ប្រាប់​ជាបឋម​ថា ជន​រង​គ្រោះ ឈ្មោះ រិ​ទ្ធ វិចិត្រ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ជិះ​ម៉ូតូ ០១​គ្រឿង​ម៉ាក HONDA SCOOPY ពណ៌​ក្រហម គ្មាន​ផ្លា​ក​លេខ មាន​ទិស​ដៅ​ពី​ជេ​ី​ង​ទៅ​ត្បូង បាន​បុក​ពីក្រោយ​គ្រឿងចក្រ​ធ្វេ​ី​ផ្លូវ​០១​គ្រឿង​របស់​ក្រុមហ៊ុន​ធ្វើ​ផ្លូវ ដែល​ចត​ទុក​លេ​ី​ផ្លូវ ។ ពេល​កើតហេតុ​អ្នក​បេ​ី​កបរ​គ្រឿងចក្រ​មិន​នៅ​លើ​គ្រឿងចក្រ​ទេ បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​កំពុង​ដោះស្រាយ​បន្ត​តាម​និ​តិ​វិធី​៕

ប្រភព៖ Huy Bunleng News