លុ​ច​ស៊ី​ស ៥៧០ បុក​ហា​យ​ឡែ​ន​ឌ័​រ នៅ​ផ្លូវបំបែក​ជា ៤ យ៉ាង​ពេញទំហឹង

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ១២:២០​នាទី រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ មាន​ករណី​រថយន្ដ​ស៊េរី​ទំនើប​ម៉ាក​លុ​ច​ស៉ី​ស​570 បេ​ី​ក​បុក​ជាមួយ​និង​រថយន្ដ​ហា​យ​ឡែ​ន​ឌ័​រ​ត្រង់​ផ្លូវបំបែក​ជា​បួន​រួច ផ្លោង​ទៅ​បុក​រថយន្ដ​ដែល​ចត់​ចោល​មួយ​គ្រឿង​ទៀត ហេតុការណ៍​នេះ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២១៤ កែង​ផ្លូវ​៥១ ក្នុ​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដ​ងឹ​ថា រថយន្ត​ទំនើប​ម៉ាក​លុ​ច​ស៊ី​ស​៥៧០ ពាក​ស្លាក​លេខ ភ្នំពេញ 2BG-2777 ដោយឡែក​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ពាក​ស្លាក​លេខ ភ្នំពេញ 2AR-9223​។ ក្រោយ​ពេល​កេ​ី​ត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វេ​ី​ការ​វាស់វែង​និង​យក​រថយន្ត​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕