លោក ប៊ុ​ន ផាក បញ្ជាក់​យ៉ាង​ច្បាស់​ថា​ខ្លួន​មិនមែន​ជា​គ្រូ​ជោគជ័យ​នោះ​ទេ

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ផេ​ករប​ស់លោក ប៊ុ​ន ផាក បាន​បង្ហោះ​នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​៖

“​ខ្ញុំ​មិនមែន​ជា​គ្រូ​ជោគជ័យ​ទេ ព្រោះ​ខ្ញុំ​មិន​ធ្លាប់​បាន​បង្រៀន​អ្នក​ណា​ម្នាក់​ពី​ទ្រឹស្តី​ជោគជ័យ ហើយ​ក៏​មិន​ធ្លាប់​ជោគជ័យ​ខ្លួនឯង​ម្តង​ក្នុង​ជីវិត​នៅឡើយ​ទេ​។ ខ្ញុំ​ជា​សហគ្រិន​មួយ​រូប​ដែល​ដួល​ងើប​ៗ​ជា​ច្រើន​ដង ហើយ​នៅ​តែ​កំពុងធ្វើការ​តស៊ូ​នៅឡើយ​។ ខ្ញុំ​បាន​បង្កើត​ក្រុមហ៊ុន​តូច​មួយ​ដែល​មានឈ្មោះ​ថា Camazoon (www.camazoon.com) ដែល​ប្រតិបត្តិការ​លើ​សេវាកម្ម​មួយ​ចំនួន
-P&G Supply សេវាកម្ម​បញ្ជា​រទិញ និង​ផ្គត់ផ្គង់​ទំនិញ​ពី​រោងចក្រ (www.png.supply)
-Phzar App បញ្ជា​រទិញ​ទំនិញ​ក្រៅ​ស្រុក (​សព្វថ្ងៃ​ផ្អាក​ដំណើរការ​)
-WERead កម្មវិធី​សង្ខេប​សៀវភៅ​ជា​ភាសា​ខ្មែរ (www.weread.asia)
-WEBuy កម្មវិធី Live លក់ទំនិញ​ដែល​នឹង​ដាក់​ដំណើរការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​!
ទំនាក់ទំនង​ស្នេហា​ចុង​ក្រោយ​របស់ខ្ញុំ​ជា​រឿង​ឯកជន ជា​មនោសញ្ចេតនា​ផ្ទាល់ខ្លួន​រវាង​មនុស្ស​ពីរ​នាក់ វា​មិន​បាន​បញ្ជាក់​ថា​ខ្ញុំ​ជា​បុគ្គល​បែប​ណា​ឡើយ តែ​វា​សំខាន់​ណាស់​ដែល​បងប្អូន​មួយ​ចំនួន​ត្រូវ​មើល​រឿង​មួយ​អោយ​បាន​គ្រប់​ជ្រុង មុន​នឹង​ធ្វើការ​វិនិច្ឆ័យ​អ្វីមួយ​។
ខ្ញុំ​សូម​អធ្យាស្រ័យ​បើសិនជា​វា​ធ្វើ​អោយ​ប៉ះពាល់​អារម្មណ៍ តែ​ខ្ញុំ​សូម​ច្រានចោល​នូវ​ការ​រិះគន់​ខុស​ទំនង​របស់​បុគ្គល​មួយ​ចំនួន​ដែល​មិន​ធ្លាប់​សូ​ម្បី​តែ​ស្គាល់​ខ្ញុំ​បាន​ម្តង​។
-​ហាម​រិះគន់​ស្រោមជើង 😆”៕