ពិន័យ​ភ្លាម​ៗ ចំពោះ​ដេប៉ូ​សាំង​ចំនួន ១១​កន្លែង ដែល​លក់​មិន​គ្រប់​លី​ត្រ

0

ចាប់ពី​ថ្ងៃ​ទី​៨ រហូត​ដល់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​១១​ទីតាំង ស្ថិត​ក្នុងស្រុក​រុក្ខ​គិរី និង​ស្រុក​មោង​ឬ​ស្សី ស្រុក​រមាស​ហែក ស្រុក​ទ្រាំង ស្រុក​ស្វាយ​អ​ន្ទ​រ និង​ក្រុង​ព្រៃវែង ស្រុក​អន្លង់​វែង ស្រុក​អង្គស្នួល និង​ស្រុក​កណ្តាលស្ទឹង ក្នុង​ចំណោម ៣៧​ស្ថានីយ​/​ដេប៉ូ​ដែល​បាន​ត្រួតពិនិត្យ ត្រូវ​បាន​មន្ត្រី ក​.​ប​.​ប​. ប្រចាំ​នៅ​ក្នុង​ខេត្ត​ទាំង​៦​ខាងលើ រក​ឃើញ​ភាព​មិន​លោម​ក្នុង​អាជីវកម្ម ក្នុង​គោលដៅ​កេង​ចំណេញ​ផលប្រយោជន៍​ពី​អ្នក​ប្រើប្រាស់។ ដូចនេះ​ចំពោះ​ដេប៉ូ​ដែល​ប្រព្រឹត្ត​លើ្ម​សនឹង​ច្បាប់​ខាងលើ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ធ្វើការ​ពិន័យ​អន្តរការណ៍​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដើម្បី​ជា​ការ​ដាស់តឿន ក៏​ដូច​ជា​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​ធុរជន​ប្រេងឥន្ធនៈ​ឱ្យ​បាន​យល់​អំពី​ច្បាប់​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF