ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋចូលក្នុងផេកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ទាក់ទងករណីចាក់ធុងបាស់បង្កសម្លេងរំខានខ្លាំងដល់អ្នកជិតខាង នៅចំណុចអតីតបុរីពិភពថ្មី ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាឲ្យកម្លាំងចុះពិនិត្យដល់ទីតាំងភ្លាមៗ ដើម្បីធ្វើការអប់រំណែនាំ និងបញ្ឈប់សកម្មភាពរំខាននេះភ្លាមៗផងដែរ៕
