ភ្ញាក់ផ្អើល ក្រោយ​បុរស​ម្នាក់​ធ្លាក់​ចូល​ទឹកលូ​បឹង​សាឡា​ង លង់​ស្លាប់

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង ១០​យប់ ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ មាន​ករណី​បុរស​ម្នាក់​បាន​លង់​ទឹកលូ​ស្លាប់​នៅ​ចំនុច​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ប្រភព​ពី​អ្នក​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​ម៉ោង​ខាងលើ​ជន​រង​គ្រោះជា​មនុស្ស​គ បាន​អង្គុយ​លើ​បង្កាន់ដៃស្ពាន​បឹង​សាឡា​ង​ធ្លាក់​ចូល​នៅ​ក្នុង​ទឹក បណ្តាល​អោយ​លង់​ស្លាប់​។ ក្រោយ​កើតហេតុ​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​បន្ទាប់​ពី​អ្នក​ភូមិ​ជួយ​រក​ឃើញ​៕