ភ្នំពេញ៖ បន្ទាប់ពីមានករណីក្រុមក្មេងទំនេីងបង្កឡេីងជាបន្តបន្ទាប់នៅតំបន់ជ្រោយចង្វារ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានទាក់ទងទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដេីម្បីធ្វេីការស្រាវជ្រាវ និងបង្ក្រាបឱ្យបានក្រុមក្មេងទំនេីងទាំងនេះ ក្រោយការស្រាវជ្រាវរហូតដល់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២២នេះ ក្រុមក្មេងទំនើង ចំនួន ១១នាក់ ត្រូវបានកម្លាំងជំនាញរបស់ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល បង្ក្រាបបានបន្ទាប់ពីធ្វើសកម្មភាពវាយឆក់ ប្លន់ទ្រព្យសម្បត្តិពីជនរងគ្រោះ នៅតាមផ្លូវជាតិលេខ ៦អា ក្នុងភូមិសាស្ត្រ ស្រុកមុខកំពូលលើកទី ១ កាលថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ ម៉ោង ២១ម៣០ ចាប់បាន ០២នាក់ លើកទី២ នៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២២ ចាប់បាន ០៩ នាក់ ។
សូមបញ្ជាក់ថាក្រុមក្មេងទំនើងទាំងនេះ តែងតែធ្វើសកម្មភាពពេលយប់ ក្នុងទឹកដីសង្កាត់ជ្រោយចង្វារ និងស្រុកមុខកំពូល ជាញឹកញាប់ ។ បច្ចុប្បន្នក្រុមក្មេងទំនើងទាំង ១១ នាក់នេះ រួមទាំងមធ្យោបាយល្មើសធ្វើសកម្មភាពម៉ូតូ ២គ្រឿង ទូរស័ព្ទដៃ ២គ្រឿង ដែលសមត្ថកិច្ចដកហូតបាន ប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ









