កំពង់ស្ពឺ៖ ថ្ងៃច័ន្ទ ៦ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ០៩:៤០ នាទីព្រឹក មានករណីឆេះរោងដាក់សម្ភារះសំណង់នៅរោងចក្រស្មាតស៊ើតខាងត្បូង ក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
+ សម្ភារះខូចខាត:
– ម៉ាស៊ីនកាត់ការ៉ូចំនួន ០១
– ម៉ាស៊ីនខ្យល់ចំនួន ០១
– ម៉ូទ័រចំនួន ០៨គ្រឿង
– គ្រែចំនួន ០៩
– ស៊ីម៉ងត៍ចំនួនជាង០១តោន ទុយោទឹក ខ្សែរភ្លើង និងក្តាពុម្ពមួយចំនួន ។
+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់ ចំនួន០២ឡាន ។ មូលហេតុ : បណ្តាលមកពីជាងផ្សារដែកនៅខាងលើហើយធ្លាក់ផ្កាភ្លើងបណ្តាលអោយឆេះកំម្ទេចកំទី៕
ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ