សៀមរាប៖ សេចក្តីជូនដំណឹង ស្តីពី យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសលើកទី៣ និងទី៤ (ជួសជំរុញ) ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង។
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមគោរពជម្រាបជូនដំណឹង ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នក ឧកញ៉ា លោក-លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង នៅក្នុងភូមិសាស្ត្រខេត្ត សៀមរាប មេត្តាជ្រាបថា ៖ រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំការចាក់វ៉ាក់សាំងប្រភេទអាស្ត្រាហ្សេនីកា សម្រាប់ដូសទី៣ និងដូស ទី៤ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តដែលមានអាយុ ១៨ឆ្នាំឡើង ដែលត្រូវមានគម្លាតពីការចាក់ដូសទី២ និងដូសទី៣ យ៉ាងតិចរយៈពេល ០៤ខែ ចាប់ផ្តើមពីថ្ងៃទី០៧ ខែកុម្ភៈ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមាន ២២ទីតាំង ដែលយុទ្ធនាការនេះ ចាប់ផ្តើមពីម៉ោង ៨:០០នាទីព្រឹកដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ និងម៉ោង ១៤:០០នាទីរសៀល ដល់ម៉ោង ១៦:៣០នាទី(មិនមានការឈប់សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យទេ)៕