ជើង​ខ្លាំង ៦​នាក់​! ជំនាញ​ប្រើ​កាំបិត​កាប់ និង​ខ្សែ​ក្រ​វ៉ា​ត់​វាយ​គេ

0

ប៉ៃលិន​៖ នៅ​ពី​ថ្ងៃ​ទី​២ ខែកុម្ភៈ​ឆ្នាំ​២០២២ ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​យុវជន​រង​គ្រោះ ដែល​ត្រូវ ក្រុម​ស្ទាវ​០៦​នាក់ ប្រើ​កាំបិត​កាប់ និង​ខ្សែ​ក្រ​វ៉ា​ត់វា​យមក​លើ​ខ្លួន​ឱ្យ​រង​របួស ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​។

ក្នុង​នោះ​នគរបាល​ប៉ុស្តិ៍​ស្ទឹង​កាច់​បាន​ចាប់​ក្រុម​ស្ទាវ ០៦​នាក់​ដោយ​ប្រើ​កាំបិត​កាប់ និង​ខ្សែ​ក្រ​វ៉ា​ត់​វាយ​លើ​ជន​រង​គ្រោះ​ឱ្យ​រង​របួស​។ ករណី​នេះ បាន​កើតឡើង​នៅ​មុខ​ផ្ទះសំណាក់​ព្រំ​មាស​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​កាលពី​យប់​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២២​កន្លង​ទៅ​។ យុវជន​រង​គ្រោះ​២​នាក់​ឈ្មោះ​ចាន់​ថា ធា អាយុ​២២​ឆ្នាំ​រង​របួស​ក្បាល និង​ឈ្មោះ​សា​រិ​ន ចេក អាយុ ២០​ឆ្នាំ​រង​របួស​ដៃ​។

ដោយឡែក​ក្រុម​ជន​ដៃដល់​មានឈ្មោះ​ហាក់ ប៊ុ​ន​សៀង​-​ឈ្មោះ​កែវ ថា​វី​-​ឈ្មោះ​ផាត ធា​-​ឈ្មោះ វួ​ន សុវណ្ណ​រ៉ា​-​ឈ្មោះ រឹម រិ​ត​-​ឈ្មោះ​សុខ វី​ន​។​ពួក​គេ​មាន​អាយុ​ពី​១៧​ដល់​២២​ឆ្នាំ​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

កម្លាំង​នគរបាល​បាន​ទទួល​ពាក្យបណ្តឹង​ពី​យុវជន​រង​គ្រោះ​ដែល​មាន​ក្រុម​ស្ទាវ​០៦​នាក់ ប្រើ​កាំបិត​កាប់​និង​ខ្សែ​ក្រ​វ៉ា​ត់វា​យមក​លើ​ខ្លួន​ឱ្យ​រង​របួស​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​។ បច្ចុប្បន្ន​ជន​បង្ក​និង​បក្ខពួក​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​ដើម្បី​ចាត់វិធានការ​បន្ត​៕