ដាច់​ភ្លើង​ប៉ុន្មាន​ស្រុក​ក្នុង​ខេត្តមណ្ឌលគិរី ក៏​ព្រោះតែ​សត្វ​ពស់​មួយ​ក្បាល

0

មណ្ឌលគិរី​៖ នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង ១៨:៥៦​នាទី យប់ មាន​ករណី​លោត​ដាច់​ចរន្តអគ្គិសនី​ពី​ឧបករណ៍​ផ្តាច់ ភ្ជាប់​Auto Recloser_F១ (​ជិត​GS MDK១) មូលហេតុ​សត្វ​ពស់​ឡើង​លើ​ខ្សែបណ្តាញ​តង់ស្យុង​មធ្យម​MV ២២​គីឡូវ៉ុល នៅ​ភូមិ​ពូ​ត្រុំ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ដែល​បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​នៅ​តំបន់​មួយ​ចំនួន​ស្ថិត​នៅ​៖ ផ្នែក​ខ្លះ​នៅ​ក្រុង​សែន​មនោ​រម្យ ស្រុក​អូរ​រាំង និង​ឃុំ​ស្រែ​ខ្ទុ​ម ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។
ក្រុមការងារ​បច្ចេកទេស បាន​ធ្វើការ​ភ្ជាប់​ចរន្តអគ្គិសនី​ជូន​អតិថិជន​ឲ្យ​មាន​ចរន្ត​ប្រើប្រាស់​ឡើង​វិញ​ទាំងស្រុង​នៅ​ម៉ោង ១៩:២៨​នាទី​យប់​។

សូម​បញ្ជាក់​ជូន​ថា​៖ នៅ​ក្រុង​សែន​មនោ​រម្យ​មាន​ករណី​ភ្លៀង​ធ្លាក់​ខ្លាំង និង​ជា​ហេតុ​បណ្តាល​ឲ្យ​សត្វ​ពស់​ឡើង​លើ​ខ្សែបណ្តាញ​។