Ford Ranger រេ​ចង្កូត​បុក​រះរ​បង់​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ១១:៥០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២២ មាន​ករណី​រថយន្ត​ម៉ាក Ford Ranger បើក​បុក​ម៉ូតូ ២​គ្រឿង ហើយ​បន្ត​ទៅ​បុករ​បង់​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ដោយហេតុ​ការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា រថយន្ត​បង្ក​ពាក​ស្លាក​លេខ ភ្នំពេញ 2BK-3902​។ ក្នុង​នោះ​ម៉ូតូ​រង​គ្រោះ​ម៉ាក Today ពាក​ស្លាក​លេខ ភ្នំពេញ 1JC-5782 ដោយឡែក​មិន​គ្រឿង​ទៀត​មិនដឹង​ម៉ាក​។

ក្រោយ​ពេល​កេ​ី​ត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វេ​ី​ការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕