រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ អូ​មី​ក្រុង ២​នាក់ ដោយ​ម្នាក់​សុំ​ព្យាបាល​នៅផ្ទះ និង​ម្នាក់​ទៀត​ទៅ​មណ្ឌល​ព្យាបាល

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២២ លោក​វេជ្ជបណ្ឌិត គង់ កុ​ល ក្រុម​គ្រូពេទ្យ​ពិនិត្យ​មើលថែ អ្នកជំងឺ​តាម​ផ្ទះ​និង​ជា​(OD )​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ ក្រុមការងារ​សង្កាត់ បាន​ចុះ​ពិនិត្យ​វាយតម្លៃ​នៅ​ទីតាំង​ផ្ទះ​អ្នកជំងឺ​អូ​មី​ក្រុង​ម្នាក់​ស្នើ​សុំ​ព្យាបាល​នៅផ្ទះ ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ ៣៧៥A ក្រុម​ទី​១០ ភូមិ​ទ្រា និង​មាន​អ្នកជំងឺ ម្នាក់​ទៀត​បញ្ជូន​ទៅ​កាន់​មណ្ឌល​ព្យាបាល ដោយ​ទីតាំង​របស់​គាត់​ស្នាក់​នៅ ជា​បន្ទប់​ជួល ភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​៕

ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ