បញ្ជូន​ជនសង្ស័យ ២​នាក់​ទៅ​តុលាការ ក្រោយ​រួម​រ័ក្ស​ជាមួយ​អនីតិជន

0

ព្រះ​វិហារ​៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែបុស្ស ឆ្នាំ ឆ្លូវ ត្រី​ស័ក​ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី ២៧ ខែមករា ឆ្នាំ ២០២២ ក្រោម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សួ​ស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ​កាលពី​ថ្ងៃ​ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១ វេលា​ម៉ោង​ប្រហែល ១២:០០​នាទី កម្លាំង​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អធិការដ្ឋាន​ស្រុក​ជាំ​ក្សាន្ត បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១​នាក់ ស្ថិត​នៅ​ភូមិ​អន្លង់​វែង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ តាម​បណ្តឹង​ឈ្មោះ វុន មុំ ភេទ​ស្រី​អាយុ ២៨​ឆ្នាំ មុខរបរ កសិករ (​ម្តាយ​ជន​រង​គ្រោះ​)​។ ចំពោះ​ជន​រង​គ្រោះ​ឈ្មោះ ព ស ម ច ភេទ ស្រី អាយុ ១៦​ឆ្នាំ មុខរបរ សិស្ស​។ ចំណេ​ក​ជនសង្ស័យ​ឈ្មោះ សាប់ សា​រិ​ន ភេទ​ប្រុស អាយុ ៦៦​ឆ្នាំ មុខរបរ កសិករ អ្នក​ទាំង​បី​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

​កាល​ពី​ថ្ងែ​ទី ២៥ ខែ មក​រា ឆ្នាំ ២០២២ កម្លាំង​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អធិការដ្ឋាន​ក្រុង​ព្រះ​វិហារ ប្រហែល​ម៉ោង ១៨​ៈ​៣០​នាទី បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១​នាក់ ករណី​រួម​ភេទ​ជាមួយ​អនីតិជន​នៅ​ចំណុច​ក្រោយ​ឆាក​ប្រគុំ​តន្ត្រី​តាំង​ពិ​ពណ៌ ស្ថិត​នៅ​ភូមិ​សំរោង សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ តាម​បណ្តឹង​ឈ្មោះ ហ ស វ ត (​ហៅ​អ ម​) ភេទ​ស្រី អាយុ ៣២​ឆ្នាំ មុខរបរ កម្មករ ត្រូវជា​មីង​ជន​រង​គ្រោះ ។​ចំពោះ​ជន​រង​គ្រោះ​ឈ្មោះ វ ល ខ ណ ភេទ​ស្រី អាយុ ១៤​ឆ្នាំ មុខរប សិស្ស​។​ចំណែក​ជនសង្ស័យ​ឈ្មោះ ចាន់ វាសនា (​ហៅ​ស្នា​) ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ កម្មករ រស់នៅ​ខេត្តក្រចេះ ។

បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ បា​នប​ញ្ជួ​ន​សំណ​រឿង និង​ជនសង្ស័យ​ចំនួន ០២ នាក់ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ​ចាត់ការ​តាម​នីតិ​វ​ធី​ច្បាប់​៕