កុំ​ចេះ​តែ​ហ៊ាន​! ខឹង​បងថ្លៃ​ស៊ីដាច់​លុយ ទាយ​កាំបិត​ផ្គាក់​យក​ទៅ​គំរាម​ដល់​ផ្ទះ

0

កណ្តាល​៖ ជនសង្ស័យ​ជា​ប្អូនថ្លៃ ម្នាក់ ត្រូវ​បាន​នគរបាល​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន ។ បន្ទាប់​ពី​បាន​គំរាម​សម្លាប់ ដុត​ផ្ទះ និង​ដុត​ឡាន​បងថ្លៃ ដោយសារ​តែ​ខឹង​នឹង​បងថ្លៃ ស៊ីដាច់​លុយ​ចំនួន ២០​ម៉ឺន​រៀល ពី​ថៅកែ​ការដ្ឋាន​ដឹក​ដី​របស់​ខ្លួន ។

ហេតុ​ការ​ណ៌​មួយ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​២០:២០​នាទី​យប់ នៅ​ចំណុច​ភូមិ​ព្រែក​តា​នប់​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

បើ​តាម​ប្រភព​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ជន​រង​គ្រោះ​មានឈ្មោះ ដាំ ជា ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​នប់​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។ ដោយឡែក​ជនសង្ស័យ​មានឈ្មោះ ឈ​ន ប៊ុ​ន​ណា​ក់ ភេទ ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បើកឡាន មាន​ទីលំនៅ ភូមិ​ព្រែក​តា​នប់​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

សមត្ថកិច្ច​បាន​បន្ថែម​ថា​នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​កំពុង​តែ​ដេក​នៅ​ក្នុង​បន្ទប់​ផ្ទះ​របស់​ខ្លួន​ស្រាប់តែ​ជនសង្ស័យ​ជា​ប្អូនថ្លៃ បាន​មក​ធាក់​ទ្វា​បន្ទប់ដេក​របស់​ជន​រង​គ្រោះ​ហើយ​ស្រែកហៅ​អោយ​ចេញ​មក​ខាងក្រៅ នឹង​បាន​គំរាម​គំ​ហែង ជន​រង​គ្រោះ​ថាបើ​មិន​ចេញ​មក​ក្រៅ​ទេ និង​ដុត​ផ្ទះ វ៉ៃ​កំទេច​ឡាន ហើយនឹង​សម្លាប់​ជន​រង​គ្រោះ​ចោល​។

ក្រោយ​លឺ​ដូច្នេះ​ជន​រង​គ្រោះភ័យ​ក៏​បានរ​ត់ទៅ​យក​ឡាន​បើក​ផ្ញើរ​ផ្ទះ​អ្នក​ភូមិ​នៅ​ក្បែរ​គ្នា នឹង​បាន​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់ស្វាយ អោយ​ចុះ​មក​អប់រំ​ណែនាំ ជនសង្ស័យ​អោយ​ឈប់​រករឿង​ខ្លួន​ទៀត​។

លុះដល់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​២០ :២០​នាទី​យប់ ជនសង្ស័យ​ដ​ដែរ បាន​កាន់​កាំបិត​ផ្គាក់​ផ្លែ​ដែក ដង​ឬ​ស្សី​រករឿង​ជន​រង​គ្រោះ​ដោយ​បាន​គំរាម​គំ​ហែង រក​ដុត​ផ្ទះ វ៉ៃ​កំទិច​ឡាន និង​រក​សំលាប់​ជន​រង​គ្រោះ​ចោល​ម្ដងទៀត​។ ពេល​នោះ​ជន​រង​គ្រោះ បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគ​ល​បាល​រដ្ឋបាល​កំពង់ស្វាយ​។ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​រួច​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់ស្វាយ​បាន​ចុះ​ទៅ​ដល់​កន្លែង​ហេតុ​រួច​បាន​នាំ​ខ្លួន​ជនសង្ស័យ​យក​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់ស្វាយ​ដើម្បី​ធ្វើការ​សាកសួរ​។

នៅ​ចំពោះ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថាៈ កាលពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២២ ខ្លួន​បាន​តេ​ទូរស័ព្ទ​ទៅ​ឈ្មោះ​ទី សេង​ចាំង ភេទ​ប្រុស អាយុ​ប្រហែល​៤៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ថៅកែ​ការដ្ឋាន​ដឹក​ដី មាន​ទីលំនៅ​ភូមិ​ព្រែក​បា​ឡាក់​ឆឹង ឃុំ​ត្រោ​យ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល ។ ដើម្បី​សុំ​ចូល​ធ្វើការ​ងារ​វិញ ហើយនឹង​សុំ​ខ្ចីប្រាក់​ចំនួន ២០០.០០០៛(​ម្ភៃ​មុ​ឺ​ន​រៀល​) រួច​ថៅកែ​ការដ្ឋាន​ដឹក​ដី បាន​ប្រាប់​ថា ចាំ​ផ្ញើរ​តាម​ឈ្មោះ​ដាំ ជា ភេទ​ប្រុស​(​ត្រូវជា​បងថ្លៃ​របស់ខ្ញុំ​) ។

លុះដល់​ម៉ោង​២១ និង​៣០​នាទី​ថ្ងៃ ខែ ឆ្នាំ​ដ​ដែរ ខ្លួន​ស្រវឹងស្រា​បាន​ទៅ​គោះ​ទ្វា​ផ្ទះ​ជន​រង​គ្រោះ​(​បងថ្លៃ​)​ដើម្បី​សួរនាំ​រឿង​លុយ​ដែល​ខ្លួន​បាន​ខ្ចី​ពី​ថៅកែ​ដឹក​ដី ពេល​នោះ​ជន​រង​គ្រោះ​(​បងថ្លៃ​)​បាន​ហុច​មី​កញ្ចប់​ពណ៌​ខៀវ​ចំនួន​ប្រាំ​កញ្ចប់​មក​អោយ ភ្លាម​នោះ​ខ្លួន​បាន​និយាយ​គំរាម​គំ​ហែង​ជន​រង​គ្រោះជា​ច្រើន​តែ​ភ្លេច​អស់​មិន​ចាំ​ថា​ខ្លួន​បាន​និយាយ​ពាក្យ​សម្ដី​អ្វីខ្លះ​។

លុះដល់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២​វេលា​ម៉ោង​២០ និង​២០​នាទី​ជនសង្ស័យ​បាន​ផឹកស្រា​ថ្នាំ​ស្រវឹង​កាន់​កាំបិត​ផ្គាក់​ដង​ឬ​ស្សី ផ្លែ​ដែក​ស្រែក​ជេរ​គំរាម​គំ​ហែង​រក​សំលាប់ និង​រក​ដុត​ផ្ទះ​ជន​រង​គ្រោះ​ចោល​។ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ទៀត​ថាៈ​មូល​ដែល​ខ្លួន​ធ្វើ​សកម្មភាព​បែប​នេះ​លើ​ជន​រង​គ្រោះ​មក​ពី​ខ្លួន​ខឹង​ជន​រង​គ្រោះ​មិន​ព្រមអោយ​លុយ​ដែល​ខ្លួន​បាន​ខ្ជី​ពី​ថៅកែ​ម្ចាស់​ការដ្ឋាន​ដឹក​ដី​របស់​ខ្លួន​។ បច្ចុប្បន្ន​ជន​ដ​ង្ស័​យ​ត្រូវ​បាន​នគរបាល​ស្រុក​កៀនស្វាយ ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ សហការី