ព្រែវែង៖ កាលពីម៉ោងប្រមាណ ១៨:២០នាទី នាថ្ងៃទី24 ខែមករា ឆ្នាំ2022 នៅចំណុច ភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងមានកើតករណី ហិង្សាដោយចេតនា មួយលើក បង្ករឡើងដោយឈ្មោះ ភី ភា ភេទ ប្រុស អាយុ 36 ឆ្នាំ ជាតិខ្មែរមុខរបកសិករនៅភូមិស្វាយសាក់ឃុំពោទីស្រុកស៊ីធរកណ្តាលខេត្តព្រៃវែង បានទាញយកកាំបិតខ្វែវមក កាប់លើឈ្មោះ ម៉ៅ ម៉ៃ ភេទប្រុស អាយុ 35 ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា បណ្តាលឲ្យរងរបួសចំនួន ពីរ កន្លែង។
ចំពោះមូលហេតុបង្កអោយមានអំពើហិង្សានេះ គឺដោយសារជនរងគ្រោះមកឃាត់ ជនសង្ស័យ កុំឲ្យ ជេរប្រមាថ អ្នកជិតខាង។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវសមត្ថកិច្ចនាំខ្លួនមកកាន់ អធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ច្បាប់ ចំណែក ជនរងគ្រោះ ត្រូវបានបងប្អូន បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពារាំង ។
គួរបញ្ជាក់ថា ជនសង្ស័យ គឺជាមុខសញ្ញាតែងតែបង្ករ ហិង្សា ជេរប្រមាថ អ្នកជិតខាងផឹកស្រាម្តងៗធ្វើឲ្យដេកនៅមិនបាន៕
ប្រភព៖ សហការី