ការដ្ឋាន​សាងសង់​ស្ពានបេតុង​អារ​មេ​ខ្សែកាប​ឫស្សី​កែវ សម្រេច​បាន ៦៣.៧% ហើយ

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ប្រភព​ពី​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៥​ខែមករា​ឆ្នាំ​២០២២​នេះ ការដ្ឋាន​សាងសង់​ស្ពានបេតុង​អារ​មេ​ខ្សែកាប​ឫស្សី​កែវ​ឆ្លងកាត់​ទន្លេសាប សម្រេច​ល​ទ្ឋ​ផល​បាន ៦៣.៧% ។ តាម​ផែនការ គម្រោង​សាងសង់ នឹង​បញ្ចប់​នៅ​ខែមីនា​ឆ្នាំ​២០២៣​នា​ពេល​ខាង​មុខ​។

គម្រោង​ស្ពាន​នេះ មាន​រចនា​បទ​ទំនើប​ដែល​មាន​សរសរ​ធំ​ចំនួន ៤​បង្គោល មានកំ​ពស់​រហូត​ដល់ ៤០​ម៉ែត្រ សម្រាប់​ព្យួរ​ខ្សែកាប​៕