ព្រូស​បុក​ព្រូស​!! រង​ការ​ខូចខាត​យ៉ាងដំណំ​ទាំង​សងខាង

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១២:៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ចំណុច​ផ្លូវ​R6 កែង​ផ្លូវ​R8 ក្នុង​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​រថយន្ត ២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​ទាំង​សងខាង​។

ក្នុង​ហេតុការណ៍​នេះ​រថយន្ត​ព្រូស​ពាក​ស្លាក​លេខ ភ្នំពេញ 2BD-4639 និង​រថយន្ត​ព្រូស​ពាក​ស្លាក​លេខ ភ្នំពេញ 2AN-0923​។ ក្រោយ​ពេល​កេ​ី​ត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វើការ​វាស់វែង​និង​យក​រថយន្ត​ទាំង​ពីរ​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះស្រាយ​តាម​ពេល​ក្រោយ​៕