រថយន្ត​ទំនើប គេច​ម៉ូតូ ជ្រុល​ទៅ​បុក​ឡើង​សួនច្បារ

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១:៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈាន​ចូល ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយ​រថយន្ត​មួយ​គ្រឿង​បើក​គេច​ម៉ូតូ ក៏​ជ្រុល​ទៅ​បុក​សួនច្បារ​។ ហេតុ​ការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុ​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា រថយន្ត​ខាងលើ​ម៉ាក​លុ​ច​ស៉ី​ស​NX200t​ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 2BB-9988 បាន​ជ្រុល​បុក​ឡើង​លើ​សួនច្បារ​បណ្ដាល​ឲ្យ​ផ្ងារ​ជេ​ី​ង ព្រោះតែ​គេច​ម៉ូតូ​មួយ​គ្រឿង​។ ក្រោយ​ពេល​កេ​ី​ត​ហេតុ​ម្ចាស់​រថយន្ដ​ស្ទូច​រថយន្ដ​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕