កំពត៖ ក្រោយពីបានរកឃើញរថយន្តដឹកគ្រឿងសមុទ្រដែលមានចាក់បញ្ចូលសារធាតុចាហួយ ( CMC) កាលពីសប្តាហ៍កន្លងទៅ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តកំពត ក្រោមការសម្របសម្រួលដោយលោក ឈារី ម៉ារ៉ូ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកំពត សហការជាមួយគណៈកម្មការបង្ក្រាបបទល្មើសនាំចូលខេត្តកំពត បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យគុណភាពទំនិញ លើរថយន្តដឹកគ្រឿងសមុទ្រចំនួន ០២ឡានតូរីស ដែលសមត្ថកិច្ចបានឃាត់ក្នុងថ្ងៃខែឆ្នាំខាងលើ និងបញ្ជូនមកទីតាំងតំបន់សឹករងស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីឱ្យសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យ។
រថយន្តទាំង២គ្រឿងនោះមានផ្ទុក បង្គាក្លាសេ អយស្ទ័រ គ្រែងឈាម មឹកស្រស់/ក្រៀម ត្រីឆ្ពង់ និងក្តាមប្រៃ សរុបទម្ងន់ ២ ២៦៥គីឡូក្រាម ដែលជាលទ្ធផលមន្ត្រីជំនាញពុំបានរកឃើញវត្តមានសារធាតុចាហួយ (CMC) ឬសារធាតុគីមីហាមឃាត់ចាក់បញ្ចូល ឬលាយបន្ថែមលើទំនិញទាំងនោះឡើយ៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF