រថយន្ត ២គ្រឿងបុកគ្នាពេញទំហឹង ហើយជ្រុលទៅបុកបង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ៣:៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដោយ​រថយន្ត ២​គ្រឿង​បាន​បុក​គ្នា​ហើយ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​។

ក្នុង​នោះ​រថយន្ត​ទាំង ២​គ្រឿង​មាន​ពាក់​ស្លាក​លេខ កម្ពុជា T.BR5535 និង​មួយទៀត ភ្នំពេញ 3D-4927​។ ក្រោយ​ពេល​កេ​ី​ត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ចុះ​មក​ធ្វើការ​វាស់វែង​និង​យក​រថយន្ត​ទៅ​រក្សា​ទុក​និង​រង​ចាំ​ការ​ដោះស្រាយ​តាម​ពេល​ក្រោយ​៕