ភ្នំពេញ៖ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ មន្ត្រីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញបានបន្តចុះត្រួតពិនិត្យនៅតាមបណ្ដាទីផ្សារក្នុងគោលបំណងស្វែងរកនូវទំនិញមិនមានអនុលោមភាពដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់នូវអំពើមិនសុចរិតណាមួយនៅក្នុងទីផ្សារ។
យោងទៅតាមលទ្ធនៃការត្រួតពិនិត្យ មន្ត្រីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតបានទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣០.២គីឡូក្រាម និងបានអញ្ជើញម្ចាស់ទំនិញទាំងនោះមកបំភ្លឺនៅអគ្គនាយកដ្ឋានផងដែរ៕