រថយន្ត​ធំ​ដឹក​គ្រឿងចក្រ ទាក់​ខ្សែភ្លើង​ដាច់ និង​វៀច​បង្គោល​ភ្លើង​ពីរ​ដើម

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ១១​យប់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២២ មាន​ករណី​រថយន្ដ​ធុន​ធំ​ដឹក​គ្រឿងចក្រ​បេ​ី​ក​ទាក់​ខ្សែ​ភ្លេ​ី​ង​ដាច់​និង​វៀច​បង្គោល​ភ្លើង​ពីរ​ដេ​ី​ម​និង​បាក់​ស្លាក​ប៉ាន់​ណូ​ភោជនីយដ្ឋាន​មួយ​បន្ថែម​ទៀត​។

គួរ​បញ្ជាក់​ថា ហេតុការណ៍​នេះ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៩២ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ក្រោយ​ពេល​កេ​ី​ត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​មក​ធ្វើ​កំណត់ហេតុ​យក​រថយន្ដ​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះស្រាយ​តាម​ពេល​ក្រោយ​៕