ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ ១០:២០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ នៅចំនុចបណ្ដោយផ្លូវលេខ៤១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីជនសង្ស័យមួយក្រុមប្រដាប់ដោយអាវុធ បានបាញ់មួយគ្រាប់គំរាមយកកាបូបពីជនរងគ្រោះ ហើយរត់គេចខ្លួនបានសម្រេច បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕
