មិនមែន​តិច​ទេ​! ម៉ូតូ​បុក​គូទ​រថយន្ត​ឡើង​ជាប់​តែ​ម្តងនេះ

0

ភ្នំពេញ​៖ កាលពី​ម៉ោង​៤​ព្រឹក ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២២​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ដ​ដែល​ចត់​ចោល​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួសធ្ងន់​និង​បុរស​ទៀត​រង​របួសស្រាល​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាម៉ូតូបង្កម៉ាក ហុងដា ពាក់ស្លាកលេខ ភ្នំពេញ 1JD-4694។ ក្នុងនោះរថយន្តរងគ្រោះម៉ាក ប្រ៊ូស ពាក់ស្លាកលេខ ស្វាយរៀង 2A-3353៕

ក្រោយ​ពេល​កេ​ី​ត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​មក​ធ្វើការ​វាស់វែង​និង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះស្រាយ​តាម​ពេល​៕